និក្ខមនំ 29:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចម្អិននៅក្នុងទីសក្ការៈ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ត្រូវយកសាច់ចៀមឈ្មោលសម្រាប់ពិធីតែងតាំងជាសង្ឃ មកស្ងោរនៅកន្លែងបរិសុទ្ធ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 រួចត្រូវឲ្យយកចៀមឈ្មោល សំរាប់បុណ្យតាំងជាសង្ឃ ទៅស្ងោរនៅកន្លែងបរិសុទ្ធ សូមមើលជំពូកអាល់គីតាប31 ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ មកចំអិននៅក្នុងទីសក្ការៈ។ សូមមើលជំពូក |
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។