លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
អេសេគាល 45:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងព្រះដំណាក់ សង់ក្រុងរស់នៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមួយផ្នែកទៀត ត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ និងទទឹងមួយម៉ឺនសម្រាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសម្រាប់ជាកេរអាករដល់គេ ឲ្យគេមានទីក្រុងរស់នៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ នឹងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ អាល់គីតាប ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងម៉ាស្ជិទ សង់ក្រុងរស់នៅ។ |
លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកបូជាចារ្យទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់ព្រះអម្ចាស់ត្រូវនៅចំកណ្ដាល។
ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកបូជាចារ្យ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់បូជាចារ្យដែរ។
សរុបមក ដីដែលត្រូវញែកទុកថ្វាយព្រះអម្ចាស់ មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។
អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ
«ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។