Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​បូជា‌ចារ្យ ដែល​បម្រើ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទីសក្ការៈ។ ពួក​បូជា‌ចារ្យ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទីសក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សម្រាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សម្រាប់​ទី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សំរាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សំរាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សំរាប់​ទី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​អ៊ីមុាំ ដែល​បម្រើអុលឡោះ‌តាអាឡា​នៅ​ក្នុង​ទី‌សក្ការៈ។ ពួក​អ៊ីមុាំ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទី‌សក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។


រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី ដែល​មាន​ភារ‌កិច្ច​ចូល​មក​បម្រើ​ព្រះ‌អម្ចាស់»។


ចូរ​ប្រគល់​គោ​បា​មួយ​ឲ្យ​ពួក​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខងារ​ចូល​មក​បម្រើ​យើង ដើម្បី​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​បូជា‌ចារ្យ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។


«ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​បែង​ចែក​ទឹក​ដី​ជា​មត៌ក ត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ ដី​នោះ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏វិសុទ្ធ។


នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទីសក្ការៈ​ដ៏វិសុទ្ធ​បំផុត។


នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទីសក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។


លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នរណា​ជា​មនុស្ស​ដ៏វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម