«លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។
អេសេគាល 45:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទម្ងន់វិញ ក្នុងមួយស៊ីគ* មានម្ភៃកេរ៉ា* ហើយមួយមីន* មានហុកសិបស៊ីគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេកែល ត្រូវជាម្ភៃកេរ៉ា ហើយម៉ានេ ត្រូវជាម្ភៃសេកែលបូកនឹងម្ភៃប្រាំសេកែល បូកនឹងដប់ប្រាំសេកែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ នឹង២៥ហើយ១៥សេកិល។ អាល់គីតាប រីឯទម្ងន់វិញ ក្នុងមួយស៊ីគ មានម្ភៃកេរ៉ា ហើយមួយមីន មានហុកសិបស៊ីគ។ |
«លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។
អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា* ទុកជាតង្វាយថ្វាយព្រះអម្ចាស់។
អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាតង្វាយថ្វាយព្រះអម្ចាស់។
ភោគផលដែលអ្នករាល់គ្នាត្រូវញែកទុកជាតង្វាយនោះ គឺស្រូវមួយភាគហុកសិប ពោតមួយភាគហុកសិប។
ការវាយតម្លៃទាំងអស់ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា*។
ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោលគឺម្ភៃកេរ៉ា*។