Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ​រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ គ្មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​លោក​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ​! ប្រាក់​បួនរយ​សិគែល​សម្រាប់​ដី​មួយ​កន្លែងនេះ តើ​ជា​អ្វី​រវាង​ខ្ញុំ និង​លោក​? សូម​បញ្ចុះ​សព​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ ដី​នេះ​មាន​តម្លៃ​បួន​រយ​សេកែល តើ​តម្លៃ​នេះ​មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់​នឹង​ខ្ញុំ? សូម​លោក​ម្ចាស់​បញ្ចុះ​សព​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លោក​ម្ចាស់​អើយ សូម​លោក​ស្តាប់​ខ្ញុំ បើ​ចំពោះ​លោក​ហើយ​នឹង​ខ្ញុំ នោះ​ដី​ដែល​ថ្លៃ​៤០០​រៀល​មិន​ជា​ការ​អ្វី​ទេ ដូច្នេះ​សូម​អញ្ជើញ​លោក​កប់​សព​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 «លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ​រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ​គ្មាន​អ្វី​សំខាន់​រវាង​លោក និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​អ្នក​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​អេប្រូន​តប​ទៅ​លោក​អប្រាហាំ​ថា៖


លោក​បាន​ទិញ​ដី​មួយ​កន្លែង​ពី​កូន​ចៅ​របស់​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។


មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។


អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទីសក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។


តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។


រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ* មាន​ម្ភៃ​កេរ៉ា* ហើយ​មួយ​មីន* មាន​ហុក‌សិប​ស៊ីគ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម