ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកម្ពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។
អេសេគាល 41:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញព្រះដំណាក់ គឺមិននៅតាមជញ្ជាំងទីសក្ការៈទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទប់ទាំងនោះមានបីជាន់ គឺបន្ទប់មួយនៅលើមួយទៀត ទាំងអស់មានសាមសិបបន្ទប់ តជាប់ពីជញ្ជាំងព្រះវិហារ សម្រាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សំរាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ អាល់គីតាប បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញម៉ាស្ជិទ គឺមិននៅតាមជញ្ជាំងម៉ាស្ជិទទេ។ |
ស្ដេចក៏បានសង់បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកម្ពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ដោយឈើតាត្រៅ។
លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះ មានបន្ទប់សាមសិប។
លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកម្រាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។
បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។
ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលព្រះអង្គនឹងសម្តែងនៅគ្រាចុងក្រោយបំផុត។