Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:6 - អាល់គីតាប

6 បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ម៉ាស្ជិទ គឺ​មិន​នៅ​តាម​ជញ្ជាំង​ម៉ាស្ជិទ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ គឺ​បន្ទប់​មួយ​នៅ​លើ​មួយ​ទៀត ទាំង​អស់​មានសាមសិប​បន្ទប់ ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សម្រាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំ‌វិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ដំណាក់ ដោយ​ឈើ​តាត្រៅ។


គាត់​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។


គាត់​វាស់​ជញ្ជាំង​ខណ្ឌ​ម៉ាស្ជិទ ឃើញ​មាន​កំរាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំ‌វិញ​ម៉ាស្ជិទ​មាន​ទទឹង​បួន​ហត្ថ។


បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌លាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។


ហើយ​អំណាច​របស់​ទ្រង់​ថែ​រក្សា​បង​ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម