ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។ នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
អេសេគាល 30:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ អាល់គីតាប «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់! |
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។ នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ! ទីក្រុងអើយ ចូរស្រែកយំទៅ! ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ ដ្បិតមានផ្សែងហុយមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា ឥតបាត់ម្នាក់ណាឡើយ។
ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្ដាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស: នាវាមកពីស្រុកតើស៊ីសអើយ ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់ផែ របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចតទៀតឡើយ!។ ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ មកពីកោះគីប្រុស។
អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។
អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូរគក់ទ្រូងយំសោកសង្រេង ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ ដ៏ខ្លាំងក្លាចេញពីយើងឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ! ដ្បិតគេដកដាវនោះ សម្រាប់ប្រហារប្រជាជនរបស់យើង និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។ ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង ដូច្នេះ ចូរគក់ទ្រូងទៅ!
អ្នកភ្ជួររាស់បាក់ទឹកចិត្ត អ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេង ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ ហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
ប្រជាជននៅផ្សារក្រោមអើយ ចូរនាំគ្នាស្រែកយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!
ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្តរាយអស់”។