ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។
អេសេគាល 29:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ យើងនឹងធ្វើឲ្យអន់ថយ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត អាល់គីតាប ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។ |
ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។
គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកម្ទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
«កូនមនុស្សអើយ ចូរប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា: តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
«ចូរស្មូត្រទំនួញមួយបទអំពីផារ៉ោន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា: អ្នកប្រៀបបាននឹងកូនសិង្ហ ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសម្បើម អ្នកហែលនៅតាមទន្លេ ជើងរបស់អ្នកកាយទឹក ធ្វើឲ្យកក្រើក ហើយល្អក់។
ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីលក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។