អេសេគាល 27:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ អាល់គីតាប ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។ |
យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក
នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជម្រករបស់អ្នករាល់គ្នា រលាយសូន្យបាត់ទៅហើយ!
ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភណ្ឌនេះដែរ។
ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។ នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក
ទ្រព្យសម្បត្តិ ទំនិញ និងអីវ៉ាន់របស់អ្នក ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ អ្នកជួសជុលសំពៅ អ្នកលក់ដូរ និងទាហានចម្បាំងដែលនៅជាមួយអ្នក គឺនៅថ្ងៃដែលអ្នកវិនាស មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល នៅក្នុងសំពៅជាមួយអ្នក ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។
ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក
ប៉ុន្តែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។