Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 18:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​របស់​យើង​ខ្ចាត់‌ខ្ចាយ ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។ នៅ​ថ្ងៃ​មហន្ត‌រាយ យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ គឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អញ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​អញ​នឹង​បែរ​ខ្នង​ដល់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​របស់​យើង​ខ្ចាត់‌ខ្ចាយ ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។ នៅ​ថ្ងៃ​មហន្ត‌រាយ យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ គឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។

សូមមើលជំពូក ចម្លង




យេរេមា 18:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។


និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា បំបែក​នាវា​ដ៏​ធំៗ ។


ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថាន ផាត់​យក​ទៅ។


គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ព្រះអង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។


ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។


ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង ឲ្យ​ពួក​គេ សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេ ដ្បិត​ថ្ងៃ​មហន្ត‌រាយ គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។


ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កម្ទេច​អ្នក។


ទោះ​បី​មាន​ចោរ​ប្លន់ ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដី ក៏​យើង​មិន​រវី‌រវល់​ដែរ។


ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើង នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។


ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​គ្រោះ‌អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។


ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម