ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
អេសេគាល 21:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំងពីរនោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់ថេរ៉ាភីម ហើយមើលទំនាយក្នុងថ្លើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម អាល់គីតាប ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញសួររូបចម្លាក់ និងពិនិត្យមើលថ្លើមដើម្បីផ្សង។ |
ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្ដានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្ដេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើម ដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ាបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺព្រះអម្ចាស់ទេ ដែលសម្រេចអ្វីៗទាំងអស់។
ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ ។
ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ ឲ្យទស្សន៍ទាយ ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង! គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង ពួកគេប្រព្រឹត្តអំពើពេស្យាចារ ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀមគ្មានគង្វាល។
ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប និងអ៊ីស្រាអែល។
ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។
មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃយ៉ាងច្រើន។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង ។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សម្រាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាបូជាចារ្យ។
ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។
បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍ នាំគ្នាចូលទៅក្នុងផ្ទះ យករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។
បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
រីឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ហើយចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចទៀតហើយ»។