ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 19:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ថា តើ​ម្តាយ​អ្នក​ថា​អ្វី? គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន នៅ​កណ្ដាល​ពួក​សិង្ហ​ស្ទាវ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ថា តើ​ម្តាយ​ឯង​ជា​អ្វី គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្តាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន​នៅ​កណ្តាល​ពួក​សិង្ហ​ស្ទាវ

សូមមើលជំពូក

អាល់គីតាប

«ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។

សូមមើលជំពូក



អេ‌សេ‌គាល 19:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! ព្រះ‌អម្ចាស់​អើយ សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!


សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។


ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖


សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ ឲ្យ​រៀន​ហែក​សត្វ​ស៊ី លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ វា​ស៊ី​មនុស្ស។


«ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ​អំពី​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សម្បើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។


ចូរ​ស្ដាប់​សម្រែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ ដ្បិត​ពួក​គេ​បាត់​បង់​យស‌ស័ក្ដិ​អស់​ហើយ។ ចូរ​ស្ដាប់​សម្រែក​របស់​សិង្ហ​ស្ទាវ ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន ព្រៃ​ទ្រុប‌ទ្រុល វិនាស​ហិន‌ហោច​អស់​ហើយ។


ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា: ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ ដែល​លោត​សង្គ្រុប​ទៅ​លើ​ស្រុក​បាសាន។