ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
អេសេគាល 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក អាល់គីតាប បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ |
ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
ហេតុនេះហើយបានជាពួកគេប្រមែប្រមូល អ្វីៗដែលនៅសល់នាំយកទៅទុក នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
កូនចៅរបស់អ្នកនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀង និងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។
ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយរូបមក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក
ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។
គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។
ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
ដើមតាត្រៅនោះលូតឡើងខ្ពស់ លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ បែកមែកសាខា ហើយលាតសន្ធឹង ព្រោះឫសវាសម្បូណ៌ទឹក។