អេសេគាល 17:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះ យកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ សូមមើលជំពូកអាល់គីតាប4 ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។ សូមមើលជំពូក |
ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
ក្រោយពេលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន កៀរព្រះបាទយេកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន ព្រះអម្ចាស់បានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរ*ពីរល្អី ដែលគេដាក់នៅខាងមុខព្រះវិហាររបស់ព្រះអម្ចាស់។