អេសាយ 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
សូមមើលជំពូក
បន្ទាប់មក ខ្ញុំបានចូលទៅឯព្យាការិនី ហើយនាងក៏មានផ្ទៃពោះ រួចបង្កើតបានកូនប្រុសម្នាក់ នោះព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរដាក់ឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
សូមមើលជំពូក
រួចមក ខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
សូមមើលជំពូក
រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
សូមមើលជំពូក
ខ្ញុំបានរួមរស់ជាមួយភរិយារបស់ខ្ញុំជាអ្នកថ្លែងបន្ទូលនៃអុលឡោះនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
សូមមើលជំពូក