ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖
អេសាយ 7:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្ដេចអ៊ីស្រាអែល ប្រឆាំងព្រះរាជា ដោយពោលថា: ព្រះគម្ពីរខ្មែរសាកល ព្រោះថាអើរ៉ាម និងអេប្រាអិម ព្រមទាំងកូនរបស់រេម៉ាលា បានគិតគូរការអាក្រក់ទាស់នឹងអ្នក ដោយនិយាយថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសម្រេចនឹងធ្វើអាក្រក់ដល់អ្នក ដោយពាក្យថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសាសន៍ស៊ីរី នឹងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសំរេចនឹងធ្វើអាក្រក់ដល់ឯង ដោយពាក្យថា អាល់គីតាប ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្ដេចអ៊ីស្រអែល ប្រឆាំងស្តេច ដោយពោលថា: |
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖
មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះបាទអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
“យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀល ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។
នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក ជននោះគិតគូរគម្រោងការដ៏អាស្រូវ ប្រឆាំងនឹងព្រះអម្ចាស់។
តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។