ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 63:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

- ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់ ព្រះអង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់ របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុអ្វីបានជា​ព្រះភូសា​របស់ព្រះអង្គ​ក្រហម ហើយ​ព្រះពស្ត្រ​របស់ព្រះអង្គ​ដូចជា​អ្នកដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មាន​ពណ៌​ក្រហម ហើយ​ព្រះ‌ភូសា​ដូច​ជា​អ្នក ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ទ្រង់​មាន​ពណ៌​ក្រហម ហើយ​ព្រះ‌ភូសា​ក៏​ដូច​ជា​អ្នក​ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

- ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អាវ​វែង​របស់ អ្នក​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់ របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?

សូមមើលជំពូក



អេសាយ 63:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ចង​លា​របស់​ព្រះអង្គ​ជាប់​នឹង ដើម​ទំពាំង‌បាយជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ព្រះអង្គ​លាង​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ ក្នុង​ស្រា​ទំពាំង‌បាយជូរ ហើយ​លាង​ព្រះ‌ភូសា​របស់​ព្រះអង្គ ក្នុង​ទឹក​ទំពាំង‌បាយជូរ។


ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ធ្វើ​ជា​អាវ‌ក្រោះ ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។


- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។


យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ទេវតា​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែនដី ផ្លែ​ទំពាំង‌បាយជូរ​នៅ​លើ​ផែនដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំង‌បាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌ជា‌ម្ចាស់។


ព្រះអង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។


មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។