វិវរណៈ 14:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ដូច្នេះ ទូតសួគ៌នោះក៏លូកកណ្ដៀវទៅលើផែនដី ហើយប្រមូលទំពាំងបាយជូរនៃផែនដី រួចបោះទៅក្នុងទីបញ្ជាន់ផ្លែដ៏ធំនៃសេចក្ដីក្រេវក្រោធរបស់ព្រះ។ សូមមើលជំពូកKhmer Christian Bible19 ដូច្នេះទេវតានោះក៏បោះកណ្ដៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅផែនដីទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ សូមមើលជំពូកអាល់គីតាប19 ម៉ាឡាអ៊ីកាត់នោះបោះកាំបិតរបស់គាត់មកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយគាត់បោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃកំហឹងដ៏ខ្លាំងរបស់អុលឡោះ។ សូមមើលជំពូក |