តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
អេសាយ 63:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ! ព្រះគម្ពីរខ្មែរសាកល សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត នឹងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ អាល់គីតាប សូមទ្រង់មើលពីលើមេឃ គឺពីដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ទ្រង់។ ឯណាទៅចិត្តស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ទ្រង់! ហេតុដូចម្ដេចបានជាទ្រង់ លែងអាណិតមេត្តា លែងអាណិតអាសូរយើងខ្ញុំដូច្នេះ! |
តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាក្រោកឡើងជូនពរប្រជាជន។ ពាក្យទូលអង្វររបស់ពួកគេលាន់ឮឡើង រហូតដល់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នៅស្ថានបរមសុខ* ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ពួកគេ។
ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសម្តែងព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំជានិច្ច។
ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ* ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ មកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត លែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
សូមការពារចម្ការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង!
ព្រះអម្ចាស់អើយ តើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែង ដោយព្រះហឫទ័យមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?
ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
ឱព្រះអម្ចាស់អើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ព្រះអង្គកំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលព្រះអង្គការពារ ប្រជារាស្ដ្ររបស់ព្រះអង្គ។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលុបរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ ធ្វើជាអាវក្រោះ ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
គ្រប់ពេលពួកគេមានអាសន្ន ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺព្រះអង្គបានសង្គ្រោះពួកគេ ដោយផ្ទាល់ព្រះអង្គ។ ព្រះអង្គបានលោះពួកគេ ដោយព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
អេប្រាអ៊ីមជាកូនសម្លាញ់ ជាកូនសំណព្វចិត្តរបស់យើង។ ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម យើងចេះតែនឹកឃើញគេជានិច្ច យើងខ្លោចចិត្តអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុក របស់ព្រះអង្គខ្លាំងណាស់ ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង
បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។
ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿន អ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា
ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!