ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
អេសាយ 58:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន; ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់តែថ្ងៃគេស្វែងរកយើងជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់យើង គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីយើង ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ អាល់គីតាប រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ហ៊ូកុំម្ចាស់របស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ |
ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។
ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាបានមើលងាយ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ ពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់ព្រះជាម្ចាស់ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក!
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមព្រះអង្គប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចលោកឃើញស្រាប់ហើយ។
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។
អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន
«កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយឲ្យឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។
ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។
គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អឡើយ។
សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!