ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
អេសាយ 57:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា? តើអ្នករាល់គ្នាហាមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់នរណា? អ្នករាល់គ្នាពិតជាកូនបះបោរ និងពូជអ្នកកុហកមែន! ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នាចំអកឡកឡឺយដាក់អ្នកណា? តើអ្នករាល់គ្នាហាមាត់ ហើយលៀនអណ្ដាតដាក់អ្នកណា? តើអ្នករាល់គ្នាមិនមែនជាកូននៃការបំពាន ជាពូជពង្សនៃសេចក្ដីកុហកទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាឡកឡឺយឲ្យអ្នកណា? អ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា? តើអ្នករាល់គ្នាមិនមែនជាកូនឥតខាន់ស្លា ជាពូជមនុស្សភូតភរទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី អាល់គីតាប តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា? តើអ្នករាល់គ្នាហាមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់នរណា? អ្នករាល់គ្នាពិតជាកូនបះបោរ និងពូជអ្នកកុហកមែន! |
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។
អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាបានមើលងាយ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ!
ព្រះអម្ចាស់មានព្រះបន្ទូលថា: កូនៗដែលចេះតែបះបោរ មុខជាត្រូវវេទនាពុំខាន! ពួកគេបានធ្វើតាមគម្រោងការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែល។
អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
អ្នកមិនព្រមចង់ដឹង ចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអក ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។
ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល!
ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
ស្រែគឺពិភពលោក គ្រាប់ពូជល្អគឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញគឺកូនចៅរបស់មារ*កំណាច។
គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំឲ្យព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។
ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។
បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកជំរំ ដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមក គ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។
អ្នកប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។