Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តើ​ឯង​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា ឯង​ហា​មាត់​ចំអក ហើយ​លៀន​អណ្តាត​ឲ្យ​អ្នក​ណា តើ​ឯង​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា គឺ​ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 តើ​អ្នករាល់គ្នា​ចំអកឡកឡឺយ​ដាក់​អ្នកណា​? តើ​អ្នករាល់គ្នា​ហា​មាត់ ហើយ​លៀន​អណ្ដាត​ដាក់​អ្នកណា​? តើ​អ្នករាល់គ្នា​មិនមែន​ជា​កូន​នៃ​ការបំពាន ជា​ពូជពង្ស​នៃ​សេចក្ដីកុហក​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តើ​អ្នក​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា? អ្នក​ហា​មាត់​ចំអក ហើយ​លៀន​អណ្ដាត​ឲ្យ​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា? តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​នរណា? អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរ និង​ពូជ​អ្នក​កុហក​មែន!

សូមមើលជំពូក ចម្លង

អាល់គីតាប

4 តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា? តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​នរណា? អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរ និង​ពូជ​អ្នក​កុហក​មែន!

សូមមើលជំពូក ចម្លង




អេសាយ 57:4
33 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។


វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម


អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ


អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា


អើ គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូលបង្គំ ដោយ​ថា ន៏ ន៏ ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ


ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ទូលបង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។


តើ​ឯង​នៅ​តែ​ដំកើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ


ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត


ដ្បិត​ជន‌ជាតិ​នេះ​គេ​រឹង‌ចចេស ជា​ពួក​កូន​ចៅ​ភូត‌កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ទេ


តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ


ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។


អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក


ឯង​រាល់​គ្នា​ជា​អ្នក​កំរើប​រោល‌រាល​ចំពោះ​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សំឡាប់​កូន​ក្មេង​នៅ​ក្រហែង​ថ្ម​ត្រង់​អស់​ទាំង​ច្រក​ភ្នំ


ដ្បិត​វេលា​ណា​ដែល​ទូលបង្គំ​និយាយ នោះ​ទូលបង្គំ​ស្រែក​ឡើង ទូលបង្គំ​បន្លឺ​ពី​ការ​ច្រឡោត នឹង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំនៀល​ដល់​ទូលបង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ​ជានិច្ច​រាល់​ថ្ងៃ


គេ​ជា​កូន​ចៅ​មាន​មុខ​រឹង ហើយ​ចិត្ត​ខែង គឺ​ដល់​ពួក​អ្នក​នោះ​ដែល​អញ​ចាត់​ឯង ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ


ឱ​អ៊ីស្រាអែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះគេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ


ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។


ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ


ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា


ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។


គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ


កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង‌ចចេស


គឺ​ដោយ​ហេតុ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង‌ចចេស


នោះ​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ត្រឡប់​វិល​មក​ឯ​យ៉ូស្វេ​វិញ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​ម៉ាកេដា ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បាន​ហើប​មាត់ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​មួយ​សោះ។


គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្ដី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្ដី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម