ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេ។
អេសាយ 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលោកនឹងត្រូវអាប់ឱន គេនឹងដួលផ្កាប់មុខដល់ដី មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។ ព្រះគម្ពីរខ្មែរសាកល មនុស្សលោកនឹងត្រូវបានបង្អោនចុះ មនុស្សជាតិនឹងត្រូវបានបន្ទាបចុះ ហើយភ្នែករបស់អ្នកដែលលើកខ្លួនឡើងនឹងត្រូវបានបន្ទាបចុះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់ អាល់គីតាប មនុស្សលោកនឹងត្រូវអាប់អោន គេនឹងដួលផ្កាប់មុខដល់ដី មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។ |
ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេ។
ឱព្រះអម្ចាស់អើយ ទូលបង្គំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់
នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងកាប់កម្ទេចមែកទាំងឡាយចោល ព្រះអង្គនឹងផ្ដួលរំលំដើមឈើខ្ពស់ៗ ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ ឲ្យធ្លាក់ចុះមកដី។
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង។
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែល។
អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស ពួកគេទេឬ? តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សក្អេងក្អាង ចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឫកខ្ពស់នៅលើ ភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។