ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
អេសាយ 42:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ ចូរនាំគ្នាបន្លឺសំឡេងឡើង! អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ និងអ្នកក្រុងសេឡាអើយ ចូរនាំគ្នាស្រែកហ៊ោរំពងឡើង! អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ ចូរនាំគ្នាស្រែកអបអរសាទរ! ព្រះគម្ពីរខ្មែរសាកល ចូរឲ្យទីរហោស្ថាន និងទីក្រុងទាំងឡាយក្នុងនោះ គឺភូមិនានាដែលជនជាតិកេដាររស់នៅ បន្លឺសំឡេងឡើង! ចូរឲ្យអ្នកដែលរស់នៅសិឡាច្រៀងដោយអំណរ ចូរឲ្យពួកគេស្រែកពីកំពូលភ្នំចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ ដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីរហោស្ថាន នឹងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ អាល់គីតាប អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ ចូរនាំគ្នាបន្លឺសំឡេងឡើង! អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ និងអ្នកក្រុងសេឡាអើយ ចូរនាំគ្នាស្រែកហ៊ោរំពងឡើង! អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ ចូរនាំគ្នាស្រែកអបអរសាទរ! |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន!
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។
វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង!
មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។
មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង
បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។
ហ្វូងសត្វនៅស្រុកកេដារ នឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើង ជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។
អស់អ្នកដែលរស់នៅត្រង់ដីទំនាប និងនៅត្រង់ថ្មរាបអើយ យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា តើនរណាអាចចុះមកវាយពួកយើង តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ គេរស់នៅដាច់តែឯង។
ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។
ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!