ក្រោយពេលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ស្ដេចក៏លើកទំនុកតម្កើង ព្រះអម្ចាស់ដូចតទៅ:
នេះជាកំណាព្យរបស់ហេសេគាស្ដេចនៃយូដា នៅពេលទ្រង់ប្រឈួន ហើយជាពីជំងឺរបស់ទ្រង់វិញ:
នេះជាពាក្យដែលព្រះបាទហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
ក្រោយពេលស្តេចហេសេគា ជាស្ដេចស្រុកយូដាបានជាសះស្បើយពីជំងឺវិញ ស្តេចក៏លើកទំនុកតម្កើងអុលឡោះតាអាឡាដូចតទៅ:
បន្ទាប់មក ព្រះបាទហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអេសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលុប រួចនាំគ្នាឱនកាយក្រាបថ្វាយបង្គំ។
ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ តែព្រះអង្គនឹងព្យាបាលឡើងវិញ ព្រះអង្គធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
ទ្រង់មានរាជឱង្ការថា៖ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ!
«ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។
គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។