ស្រុកហាសោរនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ ជាទីស្មសានរហូតតទៅ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ នៅទៀតដែរ»។
អេសាយ 34:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ ព្រះគម្ពីរខ្មែរសាកល សត្វព្រៃនៅទីរហោស្ថាននឹងជួបជាមួយសត្វស្វាន ពពែព្រៃនឹងស្រែកហៅគ្នាទៅវិញទៅមក ចំណែកឯសត្វទីទុយនឹងមកទំនៅទីនោះ ហើយរកឃើញទីសម្រាកសម្រាប់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា បក្សីរាត្រីនឹងចុះមកទំនៅទីនោះ ហើយធ្វើសម្បុកនៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ អាល់គីតាប សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ |
ស្រុកហាសោរនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ ជាទីស្មសានរហូតតទៅ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ នៅទៀតដែរ»។
ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ គ្មានមនុស្សរស់នៅ អស់កល្បជាអង្វែងតរៀងទៅ។
ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ ស្រឡាំងកាំង និងព្រឺសម្បុរ ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។