ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 28:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជានិច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជានិច្ច​ឬ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​អ្នកដែល​ភ្ជួរ​ដើម្បី​សាបព្រោះ គេ​ចេះតែ​ភ្ជួរ​វាល់ព្រឹកវាល់ល្ងាច​ឬ​? គេ​ចេះតែ​បំបែក និង​រាស់​ដី​របស់ខ្លួន​វាល់ព្រឹកវាល់ល្ងាច​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ្នក​ដែល​ភ្ជួរ​រាស់​ដើម្បី​សាប‌ព្រោះ តើ​គេ​នៅ​តែ​ភ្ជូរ​ជា‌និច្ច​ឬ? តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា‌និច្ច​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ដែល​ភ្ជួរ‌រាស់​ដើម្បី​សាប‌ព្រោះ តើ​គេ​នៅ​តែ​ភ្ជួរ​ជានិច្ច​ឬ តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា​ដរាប​ឬ

សូមមើលជំពូក

អាល់គីតាប

តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជា‌និច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជា‌និច្ច​ឬ?

សូមមើលជំពូក



អេសាយ 28:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។


ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!


ទេ មិន​ដូច្នោះ​ទេ! ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ គាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះ គាត់​ព្រោះ​ពូជ​ស្រូវ ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ នៅ​កៀនៗ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។