ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 28:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ផ្ទៀងត្រចៀក ហើយ​ស្ដាប់​សំឡេង​របស់ខ្ញុំ​! ចូរ​យកចិត្តទុកដាក់ ហើយ​ស្ដាប់​ពាក្យ​របស់ខ្ញុំ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!

សូមមើលជំពូក



អេសាយ 28:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​មាន​ព្រះ​ណា​មួយ​ទៀត នៅ​ក្នុង​ចំណោម​អ្នក​ឡើយ កុំ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឲ្យ​សោះ


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។


តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជានិច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជានិច្ច​ឬ?


ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!


ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!


«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​ឡើយ”»។


ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​ របស់​ព្រះ‌ជា‌ម្ចាស់”»។