សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ នៅយប់នោះដែរ!
អេសាយ 24:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់ ហើយសំឡេងចាប៉ីដ៏ពីរោះ ក៏លែងមានទៀតដែរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីរីករាយពីក្រាប់បានបាត់ សូរសន្ធឹកដ៏រីករាយបានឈប់ ហើយសេចក្ដីរីករាយពីពិណហាបក៏អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយអំណរដោយដេញស៊ុងក៏អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ អាល់គីតាប សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់ ហើយសំឡេងចាប៉ីដ៏ពីរោះ ក៏លែងមានទៀតដែរ។ |
សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ នៅយប់នោះដែរ!
ពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
នៅតាមចម្ការដំណាំនោះ លែងមានឮសម្រែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
ពួកគេគិតតែពីផឹកស្រាសប្បាយ ដោយមានសំឡេងពិណ និងចាប៉ី ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា ព្រះអង្គកំពុងសម្រេចការអ្វីទេ។
ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។
ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើឲ្យលែងមានសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។
យើងនឹងធ្វើឲ្យសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។
តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។
ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុង ទៀតហើយ រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។
យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។
ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។
គេនឹងលែងឮសំឡេងតូរ្យតន្ត្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។