Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 137:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ នៅ​ជិត​មាត់​ទន្លេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 យើង​បាន​ព្យួរ​ពិណហាប​របស់យើង​លើ​ដើមសូល​ដែល​នៅកណ្ដាល​ទីនោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ទី​នោះ យើង​បាន​ព្យួរ​ស៊ុង​របស់​យើង នៅ​ដើម​ចាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 យើង​បាន​ពាក់​ព្យួរ​ស៊ុង​របស់​យើង​នៅ​ដើម​ចាក នា​កណ្តាល​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ នៅ​ជិត​មាត់​ទន្លេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 137:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។


ចូរ​នាំ​គ្នា​ប្រគំ​តូរ្យ‌តន្ត្រី​ឡើង ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!


សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ សំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ ក៏​លែង​មាន​ទៀត​ដែរ។


យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​ដ៏​សប្បាយ របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បទ​ទំនួញ។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខ ព្រម​ទាំង​កោរ​សក់​ផង។ យើង​នឹង​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយ ទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។


គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម