និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។
អេសាយ 22:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងប្រាសាទព្រៃ ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានយករបាំងរបស់យូដាចេញហើយ។ នៅថ្ងៃនោះ អ្នករាល់គ្នាបានរំពឹងមើលទៅអាវុធក្នុងវិមាននៃព្រៃឈើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា នៅថ្ងៃនោះ អ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា ហើយនៅថ្ងៃនោះ ឯងបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ អាល់គីតាប យូដាគ្មានអ្វីការពារខ្លួនទេ នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង សស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់។ |
និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។
ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។
យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចម្បាំង ហើយកងពលសេះតម្រៀបគ្នា នៅមាត់ទ្វាររបស់អ្នក។