ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីព្រោះ​ពួកគេ​បាន​រត់គេច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូតចេញ ពី​ធ្នូ​ដែល​យឹត​ជាស្រេច និង​ពី​បន្ទុក​នៃ​សង្គ្រាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា

សូមមើលជំពូក



អេសាយ 21:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។


អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញ ហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។


សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង គគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេ ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ ពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ ផាត់​បាត់​អស់​ទៅ និង​ដូច​លម្អង​ផ្កា ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។


នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរា‌ជ័យ បាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។ ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដី ក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេ យក​ទៅ​ជា​ឈ្លើយ​ដែរ។


ជន‌ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។


ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ព្រះអង្គ​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។