ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
អេសាយ 20:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ គេនឹងធ្លាក់ទឹកចិត្ត ហើយអាម៉ាស់មុខ ដោយព្រោះអេត្យូពីជាទីសង្ឃឹមរបស់គេ និងដោយព្រោះអេហ្ស៊ីបជាទីអួតអាងរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ នឹងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ អាល់គីតាប ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ |
ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជាជនអេស៊ីប ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ ពុំអាចជួយពួកគេបានទាល់តែសោះ! ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។
ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងនរ ព្រមទាំងផារ៉ោន ជាស្ដេចស្រុកអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។
ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងលែងមានបង្អែក ដែលទាក់ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។
«ជនជាតិអេត្យូពីអើយ អ្នករាល់គ្នាក៏ដូច្នោះដែរ យើងនឹងចាក់ទម្លុះអ្នករាល់គ្នា ដោយដាវរបស់យើង»។
ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន