ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សម្រាប់គង់នៅ? ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
អេសាយ 2:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ ពង្រាបភ្នំដ៏ខ្ពស់ៗ ព្រះគម្ពីរខ្មែរសាកល ទាស់នឹងអស់ទាំងភ្នំខ្ពស់ ទាស់នឹងអស់ទាំងទីទួលដែលត្រូវបានតម្កើងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកលើអស់ទាំងភ្នំខ្ពស់ និងភ្នំតូចៗដែលបានតម្កើងឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មកលើអស់ទាំងភ្នំខ្ពស់ នឹងភ្នំតូចៗដែលបានដំកើងឡើង អាល់គីតាប ទ្រង់ពង្រាបភ្នំធំៗទាំងឡាយ ពង្រាបភ្នំដ៏ខ្ពស់ៗ |
ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សម្រាប់គង់នៅ? ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
នៅថ្ងៃមហាពិឃាត គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ នោះនឹងមានទឹកហូរស្រោចស្រព ភ្នំទាំងធំទាំងតូច។
ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។