ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗ នៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរ គឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា: “តាំង​ពី​អ្នក​រលំ​មក គ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម្បីតែ​ដើមស្រល់ និង​ដើមស៊ីដា​នៅ​លីបង់​ក៏​អរសប្បាយ​លើ​អ្នក ដោយនិយាយថា​: ‘តាំងពី​អ្នក​បាន​ដួលរលំ គ្មាន​អ្នក​កាប់ឈើ​ឡើងមក​ទាស់នឹង​យើង​ទៀតឡើយ​!’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​អ្នក និង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​អ្នក​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង នឹង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ

សូមមើលជំពូក

អាល់គីតាប

សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗ នៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរ គឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា: “តាំង​ពី​អ្នក​រលំ​មក គ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។

សូមមើលជំពូក



អេសាយ 14:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។


អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចម្បាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។


យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់ នាំ​គ្នា​សប្បាយ​ចិត្ត។


ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!