ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!
អេសាយ 14:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ ព្រះគម្ពីរខ្មែរសាកល ផែនដីទាំងមូលបានសម្រាក ក៏បានស្ងៀមស្ងប់ គេបានហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទម្លាយសំឡេងច្រៀងចេញមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទំលាយសំឡេងច្រៀងចេញមក អាល់គីតាប ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ |
ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនា។
អ្វីៗនៅលើមេឃ និងនៅលើផែនដី នឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ ដោយបាប៊ីឡូនរលំ ដ្បិតមានសត្រូវពីទិសខាងជើង មកបំផ្លាញក្រុងនេះ!» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះ យើងដែលជាព្រះជាអម្ចាស់ យើងប្រាប់អ្នកថា នៅពេលនគរទាំងប៉ុន្មានសប្បាយរីករាយ យើងនឹងធ្វើឲ្យអ្នកសោកសង្រេង។
អ្នកទាំងនោះពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។
ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។