អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា: “អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី និងរំលំអាណាចក្រទាំងឡាយ
អេសាយ 14:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកម្ទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។ ព្រះគម្ពីរខ្មែរសាកល តើមនុស្សនេះឬ ដែលធ្វើឲ្យពិភពលោកបានដូចជាទីរហោស្ថាន ហើយរំលំទីក្រុងនានារបស់វា ដែលមិនលែងពួកអ្នកទោសឲ្យទៅផ្ទះវិញនោះ?’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលបានធ្វើឲ្យលោកីយ រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយ ឲ្យត្រឡប់ទៅឯផ្ទះគេវិញនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលបានធ្វើឲ្យលោកីយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ អាល់គីតាប ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកំទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។ |
អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា: “អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី និងរំលំអាណាចក្រទាំងឡាយ
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនេះហើយដែលលើកស្ដេចស៊ីរូសឡើង តាមសេចក្ដីសុចរិតរបស់យើង យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្ដេចនោះ។ ស្ដេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ ព្រមទាំងបើកឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ ដោយមិនបាច់បង់ពិន័យ ឬក៏ជូនសគុណអ្វីឡើយ”។
ការតមអាហារដែលគាប់ចិត្តយើង គឺត្រូវដោះលែងអ្នកទោស ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ បានត្រូវភ្លើងឆាបឆេះអស់ អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង ក៏ត្រូវវិនាសដែរ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា ត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នា អស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយ នៅតែឃុំពួកគេទុកដដែល មិនព្រមលែងពួកគេឡើយ»។
ផ្នូររបស់ពួកគេស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកអ្នកដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័រ បែរជាដួលស្លាប់ដោយមុខដាវទាំងអស់គ្នាដែរ។
យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។