Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 តើ​មិនមែន​ជា​ការតមអាហារ​យ៉ាងនេះ​ទេ​ឬ ដែល​យើង​ជ្រើសរើសយក​? គឺ​ដោះ​ច្រវាក់​នៃ​សេចក្ដីអាក្រក់ ស្រាយ​ចំណង​នឹម ហើយ​ដោះលែង​អ្នកដែល​ត្រូវបាន​សង្កត់សង្កិន​ឲ្យ​មានសេរីភាព ព្រមទាំង​បំបាក់​គ្រប់ទាំង​នឹម​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់‌សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




អេសាយ 58:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។


ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។


ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។


ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!


មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា ត្រូវ​បាប៊ី‌ឡូន​សង្កត់‌សង្កិន​រួម​ជា​មួយ​គ្នា អស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ នៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែល មិន​ព្រម​លែង​ពួក​គេ​ឡើយ»។


ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។


អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។


ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា​ករុណា និង​អាណិត‌អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។


ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។


ចំពោះ​បងប្អូន​ដែល​ជា​ទាសករ ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​ព្រះ‌នាម​នៃ​ព្រះ‌ជាម្ចាស់ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម