អេសាយ 14:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។ ព្រះគម្ពីរខ្មែរសាកល ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីរុងរឿងឧត្តមរបស់អ្នក បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់អ្នកផង មានដង្កូវក្រាលក្រោមឯង និងមានដង្កូវគ្របដណ្តប់ឯងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។ អាល់គីតាប ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង នរ៉កា ដោយមានសំឡេងពិណកំដរផង ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។ |
ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ទាហានរបស់អ្នកដែលស្លាប់ មិនមែនស្លាប់ដោយមុខដាវទេ ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។
ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ពេលគេចេញពីព្រះវិហារ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។