ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន ហើយរត់ទៅរកស្រុកកំណើតវិញ ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។
នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានអ្នកគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា
លោកមីកាយ៉ាទូលថា៖ «ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។
នៅពេលថ្ងៃលិច គេឮសម្រែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលម្អងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
អ្នកទាំងនោះរត់គេចពីមុខដាវ គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់ ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ នឹងត្រូវវេទនាបែបនេះឯង គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
ចូរកុំទុកឲ្យមានអ្នកសាបព្រោះ ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន ទៀតឡើយ។ រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច ពីមុខដាវរបស់កងទ័ពដែលមកវាយលុក ហើយម្នាក់ៗវិលទៅរកប្រជាជន និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ តែវាពុំអាចជាសះស្បើយបានទេ។ ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
ស្ដេចស្រុកអាស្ស៊ីរីអើយ មេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយ នាយទាហានរបស់អ្នកក៏លែងកម្រើករហូត កងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំ គ្មាននរណាប្រមូលផ្ដុំពួកគេឡើយ។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។
កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។