ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ធ្វើ​ឲ្យ​ទាហាន​ដ៏​មាំ‌មួន​របស់​គេ ក្លាយ​ទៅ​ជា​ស្គម​រីង‌រៃ ហើយ​ឲ្យ​មាន​ភ្លើង​យ៉ាង​សន្ធោ‌សន្ធៅ ឆេះ​បំផ្លាញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​សេចក្ដី​ស្គម‌រីង​រៃ​ទៅ​ក្នុង​ចំណោម ពួក​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់​សេចក្ដី​ស្គម‌ស្គាំង​ទៅ​កណ្តាលពួក​ធាត់ៗ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ធ្វើ​ឲ្យ​ទាហាន​ដ៏​មាំ‌មួន​របស់​គេ ក្លាយ​ទៅ​ជា​ស្គម​រីង‌រៃ ហើយ​ឲ្យ​មាន​ភ្លើង​យ៉ាង​សន្ធោ‌សន្ធៅ ឆេះ​បំផ្លាញ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ពួក​គេ។

សូមមើលជំពូក



អេសាយ 10:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ទេវតា​មួយ​រូប ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អាម៉ាស់​មុខ។ ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្ដេច ហើយ​ពេល​នោះ បុត្រ​បង្កើត​របស់​ស្ដេច​នាំ​គ្នា​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ។


ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។


ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។


ព្រះអង្គ​នឹង​កម្ទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត របស់​ពួក​គេ ឲ្យ​រលាយ​សូន្យ ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។


នៅ​ថ្ងៃ​នោះ ភាព​ថ្កុំ‌ថ្កើង​របស់ កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​ឱន​ថយ គេ​នឹង​បាត់​បង់​ភោគ​ទ្រព្យ ហើយ​ក្លាយ​ទៅ​ជា​ក្រ‌ខ្សត់។


ឱ​ព្រះ‌អម្ចាស់​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។


ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ព្រះអង្គ ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះអង្គ នៅ​ក្រុង​យេរូ‌សាឡឹម។


អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។


ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក ដូច​នៅ​តាម​វាល​ស្មៅ ហើយ​ពពែ​ដែល​គេ​បំប៉ន ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង បំផ្លាញ​ពួក​គេ ពោល​គឺ​ស្ដេច និង​កង‌ទ័ព​របស់​ស្រុក​អាស្ស៊ីរី។


ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។


ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់


យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​នឹង​ដុត​ព្រៃ​របស់​អ្នក​រាល់​គ្នា ឲ្យ​ឆេះ​រាល‌ដាល​ជុំ‌វិញ​អ្នក​រាល់​គ្នា” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។


អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា “យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចម្បាំង” ដូច្នេះ?


យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ! យើង​បាន​បន្ទាប​អ្នក តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។


ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ ស្រុក​ខាង​ជើង ព្រះអង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះ‌ជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្ដេច​ពុំ​បាន​ថ្វាយ​សិរី‌រុងរឿង​ទៅ​ព្រះ‌ជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។