ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគម្រក់!»។
អេសាយ 1:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងអាម៉ាស់មុខ ដោយសារតែដើមអូកដែលអ្នករាល់គ្នាបានពេញចិត្ត អ្នករាល់គ្នាក៏នឹងទទួលការអាប់យស ដោយសារតែសួនច្បារដែលអ្នករាល់គ្នាបានជ្រើសរើសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ អាល់គីតាប ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ |
ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគម្រក់!»។
អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។
រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
អស់អ្នកដែលសូនធ្វើរូបបដិមា ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។
អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយឲ្យបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
តាំងពីយូរយារណាស់មកហើយ អ្នកបានបះបោរប្រឆាំងនឹងយើង ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។ អ្នកបានពោលថា: “ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។ អ្នកបានផិតក្បត់យើង ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។
អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង ទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់ នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ និងក្រោមដើមម៉ៃសាក់ ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ! ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើពេស្យាចារ កូនប្រសាស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើផិតក្បត់។
ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!