ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។
អេសាយ 1:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? ព្រះគម្ពីរខ្មែរសាកល កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ អាល់គីតាប ពេលអ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ ទីលានដំណាក់របស់យើងដូច្នេះ? |
ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។
រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។
ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។
ពេលណាអ្នកទៅព្រះដំណាក់របស់ព្រះជាម្ចាស់ ត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតព្រះអង្គ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញបូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា នៃព្រះរបស់អ្នក។
«ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ?
គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និងធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំប៉័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។