ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
អេម៉ុស 8:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះនឹងមកដល់ ដែលយើងនឹងចាត់អំណត់មកលើស្រុកនេះ មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ដែលមិនបានឮព្រះបន្ទូល របស់ព្រះយេហូវ៉ាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ បន្ទូលរបស់អុលឡោះតាអាឡា។ |
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
យើងខ្ញុំលែងឃើញអ្វីដែលជាទីសម្គាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯព្យាការីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។
មហន្តរាយកើតមានផ្ទួនៗគ្នា ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។ គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីព្យាការី* ដ្បិតពួកបូជាចារ្យ*លែងទូន្មានពួកគេ ហើយពួកព្រឹទ្ធាចារ្យ* ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។
លោកសាំយូអែលទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយព្រះជាម្ចាស់បោះបង់ខ្ញុំចោល ព្រះអង្គលែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈព្យាការី ឬការយល់សប្ដិក្ដី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
ព្រះបាទសូលទូលសួរព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។
កុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។