Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ ព្យាការី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​និមិត្ត​ណា​ទៀត ហើយ​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ថ្លែងទំនាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​ការ​ជាក់​ស្តែង​ទៀត ហើយ​នឹង​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ទាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ ណាពី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។

សូមមើលជំពូក ចម្លង




មីកា 3:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សម្គាល់ របស់​ប្រជា‌ជាតិ​យើង​ខ្ញុំ​ទៀត​ហើយ រីឯ​ព្យាការី​ក៏​លែង​មាន​ទៀត​ដែរ។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថា យើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។


ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ព្រះអង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការី ព្រះអង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។


យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។


ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ព្រះអង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។


ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹម ពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់ យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​បូជា‌ចារ្យ*​សម្រាប់​បង្រៀន​វិន័យ* យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្ដល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ព្យាការី*​សម្រាប់​ថ្លែង​ព្រះ‌បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ពួក​ព្យាការី​ក្លែង‌ក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។


មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី* ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​ព្រឹទ្ធា‌ចារ្យ* ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


មាន​អ្នក​ខ្លះ​ពោល​ថា: “កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ! កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី ភាព​អាម៉ាស់​នោះ​ឡើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម