ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 7:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជា‌ចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្ដេច​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្ដេច​ជូន​ពរ​លោក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ិលគីស្សាដែក​នេះ ជា​ស្ដេច​នៃ​សាឡិម ជា​បូជាចារ្យ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ទ្រង់​បាន​ទទួល​អ័ប្រាហាំ​ដែល​កំពុង​ធ្វើដំណើរ​ត្រឡប់មក​ពី​វាយកម្ទេច​ពួក​ស្ដេច​នានា ហើយ​ឲ្យពរ​លោក

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​លោក​ម៉ិលគីស្សាដែក​នេះ​ជា​ស្ដេច​ក្រុង​សាឡិម​ និង​ជា​សង្ឃ​របស់​ព្រះ​ជាម្ចាស់​ដ៏​ខ្ពស់​បំផុត​ គាត់​បាន​ជួប​លោក​អ័ប្រាហាំ​ដែល​បាន​វិល​ត្រលប់​មក​ពី​វាយ​កម្ទេច​ស្ដេច​នានា​ ហើយ​គាត់​បាន​ឲ្យពរ​ដល់​លោក​អ័ប្រាហាំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​លោក​ម៉ិល‌គីស្សាដែក ស្តេច​ក្រុង​សាឡិម ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​នេះ ដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​ត្រឡប់​ពី​វាយ​បំផ្លាញ​ពួក​ស្តេច​វិញ ក៏​បាន​ប្រទាន​ពរ​ដល់​លោក

សូមមើលជំពូក

អាល់គីតាប

ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ស្តេច​នៅ​ក្រុង​សាឡឹម និង​ជា​អ៊ីមុាំ​សម្រាប់​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្តេច​នេះ​បាន​ទៅ​ជួប​អ៊ីព្រហ៊ីម ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្តេច​ជូន​ពរ​គាត់។

សូមមើលជំពូក



ហេព្រើរ 7:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។


ព្រះ‌ពន្លា​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។


ពួក​គេ​នឹក​ឃើញ​ថា ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។


ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះអង្គ​ឡើយ។


យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្តែង​ចំពោះ​យើង។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។


គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។


ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ?


ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។


នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។


គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ‌យេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជា‌ចារ្យ*​រហូត​អស់‌កល្ប​ជានិច្ច តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។


លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ព្រះរាជា​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។


ស្ដេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្ដេច​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។


ចំណែក​ឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ស្ដេច​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា!