លោកយ៉ាកុបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» លោកយ៉ូសែបក៏ស្បថជូន។ បន្ទាប់មក លោកអ៊ីស្រាអែលក្រាបនៅក្បាលដំណេករបស់លោក។
ហេព្រើរ 11:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានឲ្យពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ ដោយបន្ទន់ខ្លួនលើឈើច្រត់។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ យ៉ាកុបបានឲ្យពរកូនប្រុសទាំងពីររបស់យ៉ូសែប កាលលោកជិតស្លាប់ ហើយថ្វាយបង្គំព្រះ ដោយច្រត់លើចុងឈើច្រត់របស់ខ្លួន។ Khmer Christian Bible ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ កាលលោកយ៉ាកុបហៀបនឹងស្លាប់ លោកបានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះ ដោយបន្ទន់ខ្លួនលើឈើច្រត់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។ អាល់គីតាប ដោយសារជំនឿ ពេលណាពីយ៉ាកកូបហៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនៗរបស់ណាពីយូសុះ ហើយគាត់ថ្វាយបង្គំអុលឡោះ ដោយបន្ទន់ខ្លួនលើឈើច្រត់។ |
លោកយ៉ាកុបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» លោកយ៉ូសែបក៏ស្បថជូន។ បន្ទាប់មក លោកអ៊ីស្រាអែលក្រាបនៅក្បាលដំណេករបស់លោក។
ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ