គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
ហូសេ 5:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន ហើយយូដាឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ អាល់គីតាប អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅ ជួបស្តេច ប៉ុន្តែ ស្តេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។ |
គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី និងស្ដេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។
ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា: ខ្ញុំមិនមែនជាគ្រូពេទ្យទេ នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «របួសរបស់អ្នកមើលមិនជាទេ ដំបៅរបស់អ្នកក៏មិនអាចសះដែរ។
អូហូឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យាចារ ហើយបែរទៅសហាយស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន
គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែនយោបាយរបស់ខ្លួន ។
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង» តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។
នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ គ្មានប្រាជ្ញាទាល់តែសោះ ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
សត្វលាព្រៃតែនៅដាច់ពីគេ តែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យ ស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។
ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ ដំបៅនេះស៊ីរហូតដល់ស្រុកយូដា និងដល់ទ្វារក្រុងយេរូសាឡឹម ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។