ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
ហូសេ 10:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។ នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ វិនាសសូន្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបេត-អែល នឹងនាំឲ្យឯងបានដូច្នោះដែរ ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់ឯង គឺនៅពេលព្រលឹមស្រាង នោះស្តេចអ៊ីស្រាអែលនឹងត្រូវផ្តាច់ចេញអស់ទៅ។ អាល់គីតាប នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។ នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រអែលនឹងត្រូវ វិនាសសូន្យ។ |
ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
ហេតុនេះ សម្រែកបរាជ័យលេចឮ ក្នុងកងទ័ពរបស់អ្នក ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន បានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសឹកសង្គ្រាម គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចព្រះអម្ចាស់។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។
អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត ព្រោះតែរូបគោញីដែលគេគោរព នៅបេត-អាវេន ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ ពីចំណោមពួកគេ។
អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក ។
«កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។
តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។